Energy Bill Check Up



តើលោកអ្នកមានការព្រួយបារម្ភអំពីថ្លៃចំណាយលើវិក្កយបត្រថាមពលរបស់លោកអ្នកដែរឬទេ?

“សេវាពិនិត្យវិក្កយបត្រថាមពល” អាចជួយឱ្យលោកអ្នកស្វែងយល់អំពីវិក្កយបត្ររបស់ខ្លួន និងដឹងថាតើលោកអ្នកកំពុងបង់ប្រាក់លើសពីអ្វីដែលគួរដែរឬទេ រួមទាំងការបង់ថ្លៃខ្ពស់ពេកទៅឱ្យ អ្នកផ្គត់ផ្គង់អគ្គិសនីឯកជន ផងដែរ។

អង្គការមិនរកប្រាក់ចំណេញ All In Energy គឺជាអង្គការដែលមានបេសកកម្មច្បាស់លាស់ក្នុងការជួយសមាជិកសហគមន៍ឱ្យគ្រប់គ្រងវិក្កយបត្រថាមពលរបស់ខ្លួន វាយតម្លៃថាតើកម្មវិធីមួយណាដែលល្អបំផុតសម្រាប់ពួកគាត់ និងជួយពួកគាត់ក្នុងការចាប់ផ្ដើម។ យើងអាចពិនិត្យមើលវិក្កយបត្រអគ្គិសនី និងហ្គាសរបស់លោកអ្នក ហើយស្វែងរកវិធីល្អបំផុតដើម្បីជួយលោកអ្នកសន្សំសំចៃថាមពល និងប្រាក់កាស!

សេវាពិនិត្យវិក្កយបត្រថាមពល របស់យើងអាច៖

ជួយលោកអ្នក

  • ស្វែងយល់ថាតើលោកអ្នកកំពុងបង់ថ្លៃអគ្គិសនីខ្ពស់ពេកដែរឬទេ
  • លុបចោលកិច្ចសន្យា អ្នកផ្គត់ផ្គង់អគ្គិសនីឯកជន ដែលមានតម្លៃថ្លៃ
    •ទប់ស្កាត់ការកាត់ផ្ដាច់ សេវាកម្មប្រើប្រាស់ (ទឹក/ភ្លើង)

តភ្ជាប់លោកអ្នកជាមួយ

  • កម្មវិធីប្រសិទ្ធភាពថាមពល
  • ថាមពលពន្លឺព្រះអាទិត្យសហគមន៍ (នៅកន្លែងដែលមាន)
    •ជម្រើស កម្មវិធីជ្រើសរើសអគ្គិសនីសហគមន៍ ក្នុងមូលដ្ឋាន (នៅកន្លែងដែលមាន)

ចាប់ផ្ដើមនៅថ្ងៃនេះ!

កំណត់ពេលពិគ្រោះយោបល់ដើម្បីពិនិត្យវិក្កយបត្ររបស់លោកអ្នកជាមួយអ្នកជំនាញរបស់យើង ដោយប្រើប្រតិទិនរបស់យើង។
សូមផ្ញើច្បាប់ចម្លងនៃវិក្កយបត្រអគ្គិសនី និង/ឬ វិក្កយបត្រកំដៅរបស់លោកអ្នកទៅកាន់ billcheckup@allinenergy.org ជាមុន ឬត្រៀមវិក្កយបត្រទាំងនោះឱ្យរួចរាល់ក្នុងអំឡុងពេលពិគ្រោះយោបល់របស់លោកអ្នក។

(857) 309-5080

សូមទូរស័ព្ទទៅលេខខាងលើ ប្រសិនបើលោកអ្នកមានសំណួរ ឬចង់បានព័ត៌មានបន្ថែមអំពីសេវាកម្មនេះ។

សេវាពិនិត្យវិក្កយបត្រថាមពល របស់ អង្គការមិនរកប្រាក់ចំណេញ All In Energy ត្រូវបានគាំទ្រតាមរយៈជំនួយឥតសំណងដ៏សប្បុរសពី មជ្ឈមណ្ឌលថាមពលស្អាតនៃរដ្ឋ Massachusetts (MassCEC) និងត្រូវបានផ្តល់ជូនដោយមានកិច្ចសហការជាមួយគំនិតផ្ដួចផ្ដើម កម្មវិធី Home Modernization Navigator របស់ MassCEC។

ដោយការកំណត់ពេលវេលាទទួល “សេវាពិនិត្យវិក្កយបត្រថាមពល” លោកអ្នកយល់ព្រមថា All In Energy អាចទាក់ទងលោកអ្នកអំពីកម្មវិធីថាមពលក្នុងផ្ទះនាពេលអនាគត ដែលលោកអ្នកអាចនឹងចាប់អារម្មណ៍។ ព័ត៌មានរបស់លោកអ្នកក៏អាចត្រូវបានចែករំលែកជាមួយក្រុមការងារ កម្មវិធី Home Modernization Navigator នៅឯ MassCEC, ក្រុមហ៊ុន Abode Energy Management, និង អង្គការមិនរកប្រាក់ចំណេញ All In Energy ផងដែរ សម្រាប់គោលបំណងតែមួយគត់គឺការផ្តល់ជូនលោកអ្នកនូវ សេវាពិនិត្យវិក្កយបត្រថាមពល និងសេវា កម្មវិធី Home Modernization Navigator។ ព័ត៌មានរបស់លោកអ្នកនឹងមិនត្រូវបានចែករំលែកជាមួយស្ថាប័ន/អង្គភាពផ្សេងទៀតឡើយ។ លោកអ្នកទទួលស្គាល់ថា MassCEC គឺជាអង្គភាពសាធារណៈ ហើយដូចច្នេះ ព័ត៌មានដែលបានផ្ញើជូន MassCEC គឺស្ថិតនៅក្រោមច្បាប់កំណត់ត្រាសាធារណៈនៃរដ្ឋ Massachusetts (Massachusetts Public Records Law) ដែលមានចែងក្នុង M.G.L. c. 66។ កំណត់ត្រាដែលបានផ្ញើជូន MassCEC នឹងត្រូវបានដាក់បញ្ចូលគ្នាជារួម និង/ឬ ធ្វើឱ្យលែងស្គាល់អត្តសញ្ញាណ (មិនបញ្ចេញឈ្មោះ) និងមិនមានផ្ទុកព័ត៌មានសម្គាល់អត្តសញ្ញាណផ្ទាល់ខ្លួនណាមួយឡើយ។ លោកអ្នកយល់ព្រមបោះបង់ចោលរាល់ការទាមទារសំណងទាំងអស់ប្រឆាំងនឹង MassCEC, Abode, និង All in Energy ដែលអាចកើតឡើងពីការផ្តល់សេវាពិនិត្យវិក្កយបត្រថាមពល និងសេវា Home Modernization Navigator។ រាល់កិច្ចសន្យាទាំងអស់ដែលលោកអ្នកបានចុះហត្ថលេខា គឺធ្វើឡើងរវាងលោកអ្នក និងអ្នកម៉ៅការតែប៉ុណ្ណោះ។